khmer eng
  • ឯកឧត្តម ឡាយ សំកុល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយា ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងលោកជំទាវ អមដោយឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ហូ បូរ៉ាលីន ភរិយារបស់ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៩:៥៦ នាទីព្រឹក ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
    សពលោកជំទាវ ហូ បូរ៉ាលីន ត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមគន្លងប្រពៃណីនិងទំនៀមទំលាប់សាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ2B-013 បុរីណតប្រិត៍(១០១៩) ផ្លូវទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail